ព័ត៌មានអន្តរជាតិ

Dispatch ចោទប្រកាន់អ្នកនាង Min Hee Jin ពីបទបំភិតបំភ័យបុគ្គលិក ADOR និងបង្ហោះវិក្កយបត្រ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា  របាយការណ៍ថ្មីមួយរបស់ Dispatch បានចេញផ្សាយដោយចោទ ប្រកាន់អតីត នាយកប្រតិបត្តិ ADOR អ្នកនាង លោក Min Hee Jin ពីបទព្យាយាមបំភិត បំភ័យបុគ្គលិក របស់ផលិតកម្មក្នុងអំឡុងពេលសម្តែងរបស់ NewJeans នៅ ComplexCon Hong Kong ។

របាយការណ៍នេះបានអះអាងថា អ្នកនាង Min Hee Jin បានចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការសម្តែងនៅ ComplexCon រួមទាំងការថតរូបប្រវត្តិរូបថ្មីរបស់សមាជិកក្រោមម៉ាកថ្មី “NJZ” រចនាប័ទ្មនៅលើឆាក និងសូម្បីតែការថតបទចម្រៀងថ្មីដើម ។ នាងត្រូវបានគេចោទ ប្រកាន់ថាបានសង្កត់ធ្ងន់ លើការសម្ងាត់យ៉ាងតឹងរ៉ឹងក្នុងអំឡុង ពេលដំណាក់កាលរៀបចំផែនការ។

របាយការណ៍នេះបន្តថា អ្នកនាង Min បានសម្របសម្រួលជាមួយអ្នករៀបចំកម្មវិធី ComplexCon ដើម្បីបញ្ឈប់ ADOR ពីការជ្រៀតជ្រែកការសម្តែងរបស់ក្រុម NewJeans នៅហុងកុង។ ADOR បានទាក់ទងទៅ ComplexCon ដោយជម្រាបពួកគេអំពីការបាត់បង់ដីកាបញ្ឈប់កិច្ចសន្យារបស់ក្រុម NewJeans ជាមួយផលិតកម្មនេះ និងបានស្នើឲ្យមានការជួបគ្នា។ នាយកប្រតិបត្តិរបស់ផលិតកម្មនេះបានមកដល់ហុងកុងជាមួយនឹងតំណាងផ្នែកច្បាប់ ២ រូប ប៉ុន្តែពួកគេត្រូវបានបង្ខំឲ្យរង់ចាំអស់រយៈពេលជាច្រើនម៉ោង ហើយនៅទីបំផុតត្រូវបានបដិសេធ។

យោងតាម ADOR បាននិយាយថា ក្រុមហ៊ុន ComplexCon ត្រូវបានចោទប្រកាន់ថា បានផ្ញើអ៊ីម៉ែលទៅមន្ត្រីរបស់ខ្លួន ដោយគំរាមរាយការណ៍ពួកគេ ទៅអាជ្ញាធរអន្តោប្រវេសន៍ ។ នៅពេលនោះ បុរសម្នាក់ដែលមិន ស្គាល់អត្តសញ្ញាណ បានបង្ហាញខ្លួននៅកន្លែងដែលបុគ្គលិក ADOR កំពុងរង់ចាំ ហើយបានរុញកាមេរ៉ាមួយ ទៅមុខមន្ត្រីម្នាក់ ក្នុងការប៉ុនប៉ងប្រមូលភស្តុតាង។ ក្រុមនេះគ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅប្រទេសកូរ៉េវិញភ្លាមៗនោះទេ៕

Most Popular

To Top