ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក Kim ចូលរួមពិនិត្យការធ្វើតេស្តមីស៊ីល យុទ្ធសាស្ត្រចេញពីនាវាចម្បាំងថ្មី បំផុតមួយទៀតរបស់ខ្លួន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាល
ពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីល Cruise យុទ្ធសាស្ត្រ និងប្រព័ន្ធអាវុធផ្សេងទៀតនៅលើនាវាពិឃាត
កងទ័ពជើងទឹកថ្មីបំផុតរបស់ខ្លួន។

តាមសេចក្តីរាយការណ៍ មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន បានចូលរួមវត្តមានក្នុងការសង្កេតការ
បាញ់បង្ហោះ និងការវាយតម្លៃនៃប្រព័ន្ធប្រយុទ្ធ របស់នាវានេះផងដែរ។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី៣ខែកក្កដា នៅលើនាវាចម្បាំងទម្ងន់៥០០០០តោនដែលមានឈ្មោះថា
Kang Kon ដែលទើបសាងសង់ថ្មី ការធ្វើតេស្តបានវាយតម្លៃ លើការរកឃើញគោលដៅ និងសមត្ថភាព
ដំណើរការព័ត៌មានរបស់នាវា ប្រព័ន្ធថាមពលភ្លើងរួមបញ្ចូលគ្នា កាំភ្លើងកងទ័ពជើងទឹក កាណុងស្វ័យប្រវត្តិ
និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក ដែលជាផ្នែកមួយនៃការវាយតម្លៃប្រតិបត្តិការរបស់វា។

ប្រភពដដែល​បាន​លើក​ឡើងទៀត​ថា លោក Kim បាន​សាទរ​ចំពោះ​ភាព​ជឿជាក់ និង​ប្រសិទ្ធភាព​ប្រយុទ្ធ​
របស់​ប្រព័ន្ធ​សព្វាវុធ​របស់​នាវាពិឃាតមួយនេះ។

មេដឹកនាំកូរ៉េខាងជើង តាមសេចក្តីរាយការណ៍បានកត់សម្គាល់ថា ភាពជឿនលឿនក្នុងការអភិវឌ្ឍន៍
អាវុធក្នុងស្រុកនាពេលថ្មីៗនេះ បានបង្ហាញពីសក្តានុពលនៃប្រព័ន្ធប្រយុទ្ធកងទ័ពជើងទឹករបស់ប្រទេស
ដើម្បីពង្រឹងការត្រៀមលក្ខណៈយោធាសម្រាប់ប្រតិបត្តិការយុទ្ធសាស្ត្រផ្សេងៗទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top