កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបភាពថ្មីរបស់តារាចម្រៀង នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណេតចំពេលនាងមានរឿងអាស្រូវធ្វើការវះកាត់កែសម្ផស្ស ជាពិសេសច្រមុះនាង ។
ក្នុងអំឡុងពេលបង្ហាញខ្លួនថ្មីៗនេះនាង Lisa ត្រូវបានរងការរិះគន់ថា នាង បានវះកាត់ច្រមុះ ស្របពេលថ្មីៗនេះនាង Lisa បានចេញផ្សាយរូបថតថ្មីៗ។
នៅពេលរូបភាពត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X ហើយវាបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងដែលទាក់ទងនឹងការចោទប្រកាន់ពីការវះកាត់ច្រមុះ។ អ្នកខ្លះគិតថាមុខរបស់នាង Lisa មើលទៅខុសគ្នាទាំងស្រុង ប៉ុន្តែអ្នកខ្លះទៀតបានវាយបកទៅលើរចនាប័ទ្ម និងការតុបតែងមុខ ដោយនិយាយថា វាធ្វើឲ្យនាង Lisa មើលទៅខុសគ្នា ប៉ុន្តែមិនមែនតាមរបៀបល្អនោះទេ។
អ្នកខ្លះដែលគិតថា រូបថតទាំងនោះត្រូវបានថតមុនពេលវះកាត់ច្រមុះបានចែករម្លែកទុក្ខសោករបស់ពួកគេចំពោះការផ្លាស់ប្តូរនេះ៕
