ព័ត៌មានអន្តរជាតិ

តារាសម្តែង លោក Lee Soo Hyuk រងការរិះគន់ថា “គ្មានវិជ្ជាជីវៈ” បន្ទាប់ពីដកខ្លួនចេញពេលកំពុងថតរឿងភាគកូរ៉េ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាសម្តែងជនជាតិកូរ៉េខាងត្បូង លោក Lee Soo Hyuk ត្រូវបានរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមថា “គ្មានវិជ្ជាជីវៈ” បន្ទាប់ពីសេចក្តីថ្លែងការណ៍មួយថា លោកប្រកាសនឹងដកខ្លួនចេញពីការថតរឿងភាគកូរ៉េជាមួយតារាសម្តែង និងតារាចម្រៀងនាង Suzy ។

លោក Lee Soo Hyuk ត្រូវបានគេគ្រោងនឹងសម្តែងជាមួយនាង Suzy ក្នុងរឿងភាគកូរ៉េ Men of the Harem ខាងមុខនេះ ។ ការថតភាគច្រើនបានកើតឡើង ហើយតារាសម្តែងរូបនេះបានដកខ្លួនចេញពាក់កណ្តាលផ្លូវដោយសារតែ “ហេតុផលកាលវិភាគ”។

មតិយោបល់លោក Lee Soo Hyuk ត្រូវបានវាយប្រហារដោយរលកប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។

អ្នកលេងអ៊ីនធើណេតជាច្រើនបានហៅតារាសម្តែងរូបនេះថា មិនមានវិជ្ជាជីវៈ និងរិះគន់ស្ថានភាពអាជីពរបស់លោក ដោយនិយាយថា វាជារឿងអាក្រក់ក្នុងការបដិសេធរឿងភាគកូរ៉េដែលរំពឹងទុកបែបនេះជាមួយនរណាម្នាក់ដូចជា នាង Suzy។ អ្នកខ្លះថែមទាំងគិតថាការសម្រេចចិត្តនេះអាចប៉ះពាល់ដល់អនាគតរបស់លោក ប្រសិនបើបុគ្គលិកមិនយល់ថាលោកគួរឲ្យទុកចិត្តក្នុងការធ្វើការជាមួយ៕

Most Popular

To Top