បរទេស៖ តាមការចុះផ្សាយពីសារព័ត៌មាន Deadline នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអោយដឹងថា ខ្សែភាពយន្ត «Avengers: Doomsday» របស់ Marvel Studios បានរកចំណូលពីការលក់សំបុត្រមុននៅអាមេរិកខាងជើង លើស ៥០លានដុល្លារ ខណៈនៅសល់ជាង ៣ខែមុនថ្ងៃចាក់បញ្ចាំងផ្លូវការ។ តួលេខនេះត្រូវបានបង្ហាញដោយលោក Hugh Johnston នាយកហិរញ្ញវត្ថុជាន់ខ្ពស់របស់ Disney។
តាមរបាយការណ៍ ជាង ៧០% នៃសំបុត្រដែលបានលក់មុន គឺជាសំបុត្រសម្រាប់ទម្រង់ Premium Infinity Vision ដែលបង្ហាញពីការចាប់អារម្មណ៍ខ្ពស់របស់អ្នកគាំទ្រ។ ភាពយន្តនេះគ្រោងចាក់បញ្ចាំងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នាជាមួយ Dune: Part Three។
ការចាប់អារម្មណ៍ក៏ត្រូវបានជំរុញដោយ Trailer របស់ Avengers: Doomsday ដែលក្លាយជាវីដេអូ Trailer ដែលមានអ្នកទស្សនាច្រើនបំផុតមួយរបស់ Disney ខណៈមាតិកា Marvel នៅលើ Disney+ ទទួលបានការទស្សនារហូតដល់ជាង ៤២០លានម៉ោង ក្នុងខែសីហា។
ប្រែសម្រួល៖ គីរី
