ព័ត៌មានអន្តរជាតិ

វត្តមានកំពូលតារាហូលីវូដលើកម្រាលព្រំក្រហម ៖ អ្នកណាខ្លះស្លៀកពាក់លេចធ្លោជាងគេ ក្នុងកម្មវិធីពានរង្វាន់ Emmy ឆ្នាំ ២០២៦?

​បរទេស៖ រដូវកាលចែកពានរង្វាន់ហូលីវូដបានមកដល់ម្តងទៀត! កម្មវិធីប្រគល់ពានរង្វាន់ទូរទស្សន៍ Emmy Awards លើកទី ៧៨ ប្រចាំឆ្នាំ ២០២៦ បានរៀបចំឡើងយ៉ាងអធិកអធមនៅរោងមហោស្រព Peacock Theater ទីក្រុង Los Angeles កាលពីរាត្រីថ្ងៃទី១៤ ខែកញ្ញា។ កម្មវិធីឆ្នាំនេះមានការចូលរួមពីតារាឆ្នើមៗជាច្រើន ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងទាក់ទាញបំផុតនៅលើកម្រាលព្រំក្រហម នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood Life។

​ខាងក្រោមនេះគឺជាចំណុចលេចធ្លោ និងកំពូលតារាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតលើកម្រាលព្រំក្រហម៖
Zendaya ៖ មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយនាងបានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ប្រាក់ (Silver) របស់ម៉ាក Prada ដែលដេរដេកដោយគ្រីស្តាល់ភ្លឺចែងចាំង រួមជាមួយនឹងគ្រឿងអលង្ការ Mikimoto។

Selena Gomez ៖ តារាស្រីរូបនេះបានបញ្ចេញភាពសិចស៊ី និងស្រស់ស្អាតដូចពានរង្វាន់ Emmy ផ្ទាល់ ក្នុងរ៉ូបពណ៌មាសគ្មានដៃ (Strapless) របស់ម៉ាក Louis Vuitton។

Nicole Kidman ៖ បានវិលត្រលប់មកកាន់កម្មវិធី Emmys វិញក្រោយខកខានរយៈពេល ៩ ឆ្នាំ ដោយគ្រងរ៉ូបពណ៌សម៉ាក Chanel ដែលមានការរចនាម៉ូដកដ៏ទាក់ទាញធ្វើពីផ្កា។

Mariska Hargitay ៖ ពិធីការិនីប្រចាំកម្មវិធីឆ្នាំនេះ បានពាក់រ៉ូបពណ៌ក្រហមឆ្អៅម៉ាក Monse ដែលរំលេចរាងយ៉ាងស្រស់ស្អាត ជាមួយនឹងកន្ទុយរ៉ូបអូសវែង។

Colman Domingo ៖ សម្រាប់តារាប្រុសវិញ Colman បានលេចធ្លោជាងគេក្នុងឈុតអាវធំពណ៌ត្នោតម៉ាក Valentino ជាមួយនឹងខ្សែក្រវាត់ពណ៌ផ្កាឈូក (Fuchsia) ដ៏ទាក់ទាញ។

Megan Stalter ៖ បង្កការភ្ញាក់ផ្អើលដោយលាបពណ៌មាសពេញខ្លួន តំណាងឲ្យរូបសំណាកពានរង្វាន់ Emmy តែម្តង។
​សរុបមក កម្រាលព្រំក្រហមនៃកម្មវិធី Emmy ឆ្នាំនេះ ពិតជាពោរពេញទៅដោយភាពច្នៃប្រឌិត និងការរចនាម៉ូដដ៏អស្ចារ្យ ដែលបង្ហាញពីភាពស៊ីវិល័យរបស់តារាហូលីវូដ។
​
ប្រែសម្រួល៖ គីរី

Most Popular

To Top