ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់សាកល ដែលគេប្រសិទ្ធិនាមថា ”Ultimate Boxing Championship“ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា នៃថ្ងៃទី១០តុលានេះ អ្នកលេងកណ្ដាប់ដៃ ទម្ងន់៦៣,៥០គីឡូក្រាម ចំនួន៤រូប នឹងប្រជែងគ្នាដណ្ដើម យកលុយប្រាក់លាន ។ អ្នកប្រដាល់សែត សារិទ្ធ មកពីសមាគមប្រដាល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ...
ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងថា “ការបង្រួបបង្រួមជាតិ” ជាមួយកោះតៃវ៉ាន់ “ត្រូវតែបំពេញ” ខណៈដែលភាពតានតឹង កើនឡើងនៅលើកោះ នេះនៅតែបន្តកើតមានឡើង ។ លោក ហ្ស៊ី បានថ្លែងថា ការបង្រួបបង្រួម...
ភ្នំពេញ ៖ ហែម ថុនវិទិនី ដែលជាអតីតកីឡាការិនីហែលទឹកលេខ ១ របស់កម្ពុជា កំពុងតែត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកតាមដាន សង្គមហ្វេសប៊ុក ដោយសារតែសមត្ថភាព ដ៏ពូកែខាងផ្នែកហែលទឹក និង រួមផ្សំទាំងរូបរាង ដ៏ស្រស់ស្អាតរបស់នាង។ ជាការពិត កញ្ញា ហែម ថុនវិទិនី ត្បិតតែមិនមែនជាអ្នក នៅក្នុងរង្វង់សិល្បៈ...
ក្រោយការប្រកាស រកបានម្ចាស់ក្លឹប ដែលមានទ្រព្យសម្បត្តិច្រើន លើសពីទ្រព្យសម្បត្តិ នៃម្ចាស់ក្លឹបទាំងអស់នៅលីគកំពូលអង់គ្លេស បូកបញ្ចូលគ្នា មកគេជឿជាក់ថា Newcastle កំពុង តែសម្លឹងមើលឃើញកីឡាករ ខ្សែប្រយុទ្ធម្នាក់ របស់ក្លឹប PSG ភ្លាមមកចូលរួម ក្នុងផែនការថ្មីរបស់ខ្លួន។ Newcastle ត្រូវបាន The Goal ចេញផ្សាយថា បានចុះឈ្មោះចូលរួមជាមួយ នឹងក្លឹបផ្សេងៗទៀត...
បរទេស ៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិកមួយគ្រឿង ត្រូវបានក្រុមមន្ត្រីអះអាងថា បានប៉ះទង្គិចទៅនឹងវត្ថុ មិនអាចសំគាល់ម្យ៉ាង នៅត្រង់ចំណុចដែនសមុទ្រ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឲ្យរបួស ក្រុមនាវិកជាច្រើននាក់។ ប្រភពដដែល បានឲ្យដឹងទៀតថា មកដល់ពេលនេះក្រុមអ្នកជំនាញ នៅតែមិនទាន់អាចកំណត់បានទេ ថាតើវត្ថុរឹងនោះគឺជាអ្វីឲ្យពិតប្រាកដ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាវាមុជទឹកដដែល នេះគឺ នៅតែអាចដំណើរ ការបានជាធម្មតានៅឡើយ...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ថា មនុស្សចំនួន ៤នាក់ នៅលើយន្តហោះ បានស្លាប់ កាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីយន្តហោះធុនតូច១គ្រឿង បានធ្លាក់និងផ្ទុះឆេះនៅក្បែរ ទីក្រុងអាត្លង់តា រដ្ឋចចចារ សហរដ្ឋអាមេរិក ។ បណ្តាញសារព័ត៌មានជាច្រើន បានស្រង់សម្តីក្រសួងអាកាសចរណ៍ សហព័ន្ធ ដោយលើកឡើងថា...
ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង សាសា បានរសាត់ខ្លួនឆ្ងាយពីអាជីពជាតារាចម្រៀង ហើយការចាកចេញនេះត្រូវបានគេដឹងថា ដោយសារនាងកំពុងមានកូនប្រុសតូចម្នាក់ជាមួយប្ដីរបស់នាងដែលមិនធ្លាប់មានដំណឹងរៀបការ ។ ជាការពិតណាស់ អស់រយៈពេលជាង ៦ឆ្នាំ សាសា បានផ្ដាច់ខ្លួនពីតារាចម្រៀងស្រីក្នុងផលិតកម្មថោន រហូតធ្វើឱ្យមហាជនស្ទើរតែភ្លេចមុខនាងបាត់ទៅហើយ ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលបំផុតរបស់អ្នកគាំទ្រ គឺកាលពីកំលុងឆ្នាំ ២០២០ ស្រាប់តែម្ចាស់បទ «បោកខោអាវនឹកស្នេហ៍» បានបង្ហាញមុខក្មេងប្រុសម្នាក់ ដែលនាងអះអាងថាជាកូនប្រុសរបស់នាង...
ប្រធានក្លឹប Barcelona លោក Joan Laporta នៅសប្តាហ៍នេះ បានសារភាពថាលោកបានធ្លាប់ សង្ឃឹមថាក្លឹបនៅតែអាចធ្វើការជាមួយនឹងកីឡាករ Lionel Messi ក្នុងលក្ខខណ្ឌដែលកីឡាកររូបនេះ លេងដោយមិនគិតថ្លៃឡើយ នៅនាទីចុងក្រោយមុនការសម្រេចចិត្តចាកចេញទៅបារាំង។ បញ្ហាហិរញ្ញវត្ថុនិងបញ្ហាមិនអាចទាក់ទាញតារាឆ្នើមៗ តទៅទៀតបានគឺវិបត្តិដ៏ស៊ីជម្រៅរបស់ក្លឹបនៅពេលនេះ ហើយលោកប្រធានក្លឹបរូបនេះបានបញ្ជាក់ថា Barcelona នឹងមិនអាចធ្វើការផ្តល់នូវកុងត្រា ដែលមានតម្លៃថ្លៃៗតទៅទៀតបាននោះទេ ក្នុងពេលបច្ចុប្បន្ននេះ។ គួរឲ្យដឹងដែរថាកីឡាករម្ចាស់ពាន Ballon...
អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលរដ្ឋ Anadolu បានរាយការណ៍ នៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានរឹបអូសវត្ថុបុរាណប្រវត្តិសាស្ត្រ ដែលរត់ពន្ធចំនួន១០៧កញ្ចប់ នៅក្នុងកំឡុង ប្រតិបត្តិការមួយ ហើយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ា ។ កាក់សរុបចំនួន៥៦កញ្ចាប់ វត្ថុផ្សេងៗចំនួន៣៥...
iCloud និង Google Drive សុទ្ធតែជាសេវាកម្មរក្សាទុកពហុទិន្នន័យ ហើយថ្ងៃនេះយើងនឹងចែករំលែកអ្នកប្រើបន្ថែម ថាតើសេវាកម្មទាំងពីរ មួយណាល្អប្រើ និងមានអត្ថប្រយោជន៍ច្រើនជាង សម្រាប់ iPhone និង iPad។ ១. កញ្ចប់សេវាកម្ម Google Drive មានប្រៀបជាង ត្បិតវាផ្ដល់ទំហំផ្ទុកដោយឥតគិតថ្លៃ ទំហំ 15GB ខណៈ iCloud...