កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កោះ Jeju របស់ប្រទេសកូរ៉េ បានក្លាយជាប្រធានបទ នៃការពិភាក្សាលើបណ្តាញសង្គមទូទាំងពិភពលោក ដោយសារតែចំនួន អ្នកបាត់ខ្លួនកើនឡើង ហើយករណីទាំងនេះ ក៏បានជំរុញអ្នកនិយមលេងអ៊ីនធើណេត ឲ្យបើកចំហរអំពីបទពិសោធន៍ ដ៏គួរឲ្យភ័យខ្លាចរបស់ពួកគេក្នុងការទៅលេងកោះ Jeju ដោយបង្កើនសំណួរបន្ថែមទៀត អំពីស្ថានភាពសុវត្ថិភាព ។ ករណីដែលជាចំណុចកណ្តាល...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចហើយក្នុងការ ចំណាយលុយ៥០លានផោន ដើម្បីទិញខ្សែការពារ Ferdi Kadioglu ម្នាក់ទៀត មករួមក្លឹបឲ្យបានក្នុងរដូវក្តៅនេះ។ កីឡាកររូបនេះមានតម្លៃខ្លួន៥០លានផោន កំពុងលេងឲ្យក្លឹប Brighton បានក្លាយទៅជាកីឡាករគោលដៅថ្មីរបស់ក្លឹប Man UTD ក្រោយពេលដែលទើបតែបានព្រមព្រៀង ក្នុងការទិញយកកីឡាករ Carlos...
ព័រទុយហ្គាល់ ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភរិយារបស់កំពូលកីឡាករ បាល់ទាត់ពិភពលោកជនជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo គឺអ្នកនាង Georgina Rodriguez មាននាឡិកាប្រណីតៗជាច្រើនម៉ាកល្បីៗដូចជា Rolex, Patek Philippe និង Richard Mille ដែលខ្លះមានតម្លៃរាប់រយរាប់ពាន់ដុល្លារ។...
ទីក្រុង Buenos Aires ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករអត្តពលកម្មYomif Kejelcha របស់ប្រទេសអេត្យូពី បានទទួលបានកំណត់ត្រាពិភពលោកក្នុងការរត់ពាក់កណ្តាលម៉ារ៉ាតុងវិញ ដោយរត់បានចំណាយពេលអស់ ៥៦ នាទី និង ៥១ វិនាទីនៅទីក្រុង Buenos Aires ៥ខែ បន្ទាប់ពីចាញ់កំណត់ត្រានេះ...
ពាក្យថាអាជ្ញាប័ណ្ណ ស្ដាប់ទៅហាក់ដូចជាគ្រាន់តែជាឯកសាររដ្ឋបាល ជាវិញ្ញាបនប័ត្រព្យួរនៅលើជញ្ជាំង ជាលេខកូដនៅលើគេហទំព័រ ឬជាអ្វីមួយដែលក្រុមហ៊ុនទទួលបានមកហើយក៏បំភ្លេចចោលទៅវិញ។ ប៉ុន្តែ ការពិតទៅគឺមិនមែនដូច្នោះទេ។ នៅក្នុងវិស័យសេវាហិរញ្ញវត្ថុ អាជ្ញាប័ណ្ណគឺជាឧបករណ៍ដែលនិយ័តករប្រើប្រាស់ដើម្បីកំណត់អំពីគោលការណ៍ប្រតិបត្តិរបស់ក្រុមហ៊ុន ពោលគឺ ថាតើប្រាក់របស់អតិថិជនត្រូវរក្សាទុកដាច់ដោយឡែកពីមូលនិធិរបស់ក្រុមហ៊ុនផ្ទាល់ ឬយ៉ាងណា ថាតើក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបើកបង្ហាញព័ត៌មានអ្វីខ្លះ និងត្រូវបើកបង្ហាញញឹកញាប់កម្រិតណា ព្រមទាំងថាតើក្រុមហ៊ុនត្រូវក្ដាប់ដើមទុនបម្រុងចំនួនប៉ុន្មានធៀបនឹងសកម្មភាពដែលខ្លួនកំពុងប្រតិបត្តិការ ហើយ អាជ្ញាធរមួយណាជាអ្នកត្រួតពិនិត្យ និងតាមដានវា។ អាជ្ញាប័ណ្ណគឺជាមូលដ្ឋានសម្រាប់តភ្ជាប់កាតព្វកិច្ចទាំងនោះ។ ប្រសិនបើគ្មានអាជ្ញាប័ណ្ណទេ កាតព្វកិច្ចទាំងនេះក៏មិនកើតមានដែរ។ ដោយហេតុនេះហើយទើបមានរបត់ដ៏ស្ងៀមស្ងាត់...
បរទេស៖ អង្គការអន្តរជាតិ បានធ្វើការវាយតម្លៃដោយសុទិដ្ឋិនិយមលើដំណើរការសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដោយបានបង្ហាញពីសន្ទុះកំណើន ដ៏រឹងមាំរបស់វៀតណាម ដោយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថានឹងកើនឡើង ១១% នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ៨,៤% ធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៦ ដែលលើសពីការព្យាករណ៍ពីមុន...
ចិន៖នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលវិទ្យាស្ថានបុរាណវិទ្យាបានផ្ញើទៅកាន់ Global Times កាលពីថ្ងៃចន្ទថា ទីបញ្ចុះសពអភិជន ជាន់ខ្ពស់បំផុតពីចុងរាជវង្ស Xia ឆ្នាំ ២០៧០ មុនគ.ស.- ឆ្នាំ ១៦០០ មុនគ.ស. ត្រូវបានរកឃើញនៅកន្លែង Zhongcun ខេត្ត Shanxi ភាគខាងជើងប្រទេសចិន ដោយពង្រីកការស្រាវជ្រាវលើអរិយធម៌ Xia និង...
ទីក្រុងសេអ៊ូល ៖ តុលាការទីក្រុងសេអ៊ូលបានកាត់ទោសជនជាតិចិនម្នាក់ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំពីបទដឹកនាំក្រុមលួចចូលប្រព័ន្ធអ៊ីនធើណេត (Hacker) បានលួចយកប្រាក់ជាង ៣៨ ពាន់លានវ៉ុន (២៧.៣ លានដុល្លារអាមេរិក) ពីជនជាតិកូរ៉េខាងត្បូងដែលមានទ្រព្យសម្បត្តិច្រើន រួមទាំងតារាចម្រៀងលោក Jungkook សមាជិកក្រុមចម្រៀងប្រុស BTS ផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ទីភ្នាក់ងារសារព័ត៌មាន...
ខេត្តព្រះវិហារ ៖ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា កាលពីម្សិលមិញ ប៉ូលីសបានដេញតាម និងចាប់ខ្លួនបុរសជនជាតិថៃ ២ នាក់នៅខេត្តកំផែងផេត ប្រទេសថៃ ពីបទវាយប្រហារ និងចាប់ពង្រត់ស្ត្រីជនជាតិចិនម្នាក់ពីទីក្រុងបាងកក ដោយព្យាយាមនាំនាងទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ខណៈជនសង្ស័យ ២ នាក់ទៀតបានរត់គេចខ្លួនបាត់។ នៅម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រម្សិលមិញ មន្ត្រីប៉ូលីសស្រុកមឿងកំផែងផេតបានទទួលរបាយការណ៍ថា ស្ត្រីបរទេសម្នាក់ ក្រោយមកត្រូវបានគេស្គាល់ថាជាជនជាតិចិន ត្រូវបានវាយប្រហារនៅលើផ្លូវ Ratchadamnoen...