អាមេរិក ៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានអះអាងថា បញ្ញាសិប្បនិម្មិត អាចក្លាយជាឧបករណ៍ស្មើភាព ដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន ឬប្រភពនៃភាពអយុត្តិធម៌ដ៏អាក្រក់បំផុត ដោយព្រមានថា រដ្ឋាភិបាលនៅតែមិនទាន់ត្រៀមខ្លួនសម្រាប់ភាពចលាចលសង្គម និងសេដ្ឋកិច្ចនាពេលខាងមុខ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ អត្ថបទដ៏ទូលំទូលាយមួយស្តីពីយុគសម័យ AI ដ៏ច្របូកច្របល់នឹងចេញផ្សាយនៅថ្ងៃពុធ លោក...
វៀតណាម ៖ លោក Gianni Infantino ប្រធាន FIFA បានទៅទស្សនាការដ្ឋានសាងសង់ពហុកីឡដ្ឋាន PVF ដែលមានកៅអីអង្គុយចំនួន ៦០,០០០ កន្លែងនាថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ ដែលជាការឈប់សម្រាកចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោកទៅកាន់ប្រទេសវៀតណាម យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
កូរ៉េខាងត្បួង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Solar សមាជិកក្រុមចម្រៀងនារី MAMAMOO ដ៏គួរឲ្យស្រឡាញ់ម្នាក់បានបង្កឲ្យមានការរិះគន់ យ៉ាងក្តៅគគុកជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គមរបស់នាង ដែលមនុស្សជាច្រើនចាត់ទុកថា មានបញ្ហា។ ថ្មីៗនេះ នាង Solar បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Instagram របស់នាង ដោយចែករម្លែកពេលវេលាដ៏រីករាយមួយពី Los Angeles។ បញ្ហាបានកើតឡើងក្នុងវីដេអូ នាងកំពុងរាំបទ...
កូរ៉េខាងត្បួង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការលើកឡើងភ្លាមៗរបស់តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង Tiffany សមាជិកក្រុម Girls’ Generation របស់ប្រទេសកូរ៉េខាងត្បួង អំពីស្វាមីរបស់អ្នកនាង លោក Byun Yo Han លើវីដេអូថ្មីបានបង្ហោះលើបណ្តាញ សង្គមមួយបានបង្កឲ្យមានការការរិះគន់យ៉ាងជាច្រើន ពីអ្នកលេងប្រព័ន្ធអ៊ីនធើណេត។ មុនពេលការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ HyoRiSoo បានចែករម្លែកវីដេអូដើម្បីផ្សព្វផ្សាយបទចម្រៀងនេះ។ ក្នុងអំឡុងពេលវីដេអូ...
កូរ៉េខាងត្បួង៖វីដេអូចម្រៀងថ្មី របស់តារាចម្រៀង នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បួង BLACKPINK សម្រាប់ការចេញបទចម្រៀងថ្មី របស់នាងត្រូវបានអ្នកលេង អ៊ីនធើណេតសើចចំអក និងរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបទនេះត្រូវបានចែករម្លែកតាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo ។ ថ្មីៗនេះនាង Lisa បានប្រកាសពីការចេញ EP របស់នាងជាមួយនឹងបទចម្រៀងដំបូង “SaWaDika” ដែលគ្រោងនឹងចេញនៅខែក្រោយ។...
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល និង សិក្ខាសាលាស្ដីពីអាជ្ញាកណ្តាល និងគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ដែលបានប្រព្រឹត្តិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រៀបចំឡើងខេមរសហព័ន្ធតេក្វាន់ដូ ដល់សមាជិករបស់ខ្លួន ទូទាំងប្រទេស ដែលមានសិក្ខាកាមចូលរួម៩៩នាក់ ក្នុងនារី ៣១នាក់តំណាងឲ្យក្លិបចំនួន ៤៨ មកពីរាជធានី-ខេត្ត ក្រោមការប្រើប្រាស់ថវិកា របស់ខេមរសហព័ន្ធតេក្វាន់ដូ។ លោក...
ខេត្តកណ្តាល ៖អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេហនុមាន ប្រធានប្រតិភូ និងសមាជិកសព័ន្ធកីឡាការ៉ាតេកម្ពុជា និងឧកញ្ញ៉ា ឈាង សុវណ្ណរតនៈ អនុប្រធានប្រតិភូ និងប្រធានក្លិបកីឡាការ៉ាតេ រស្មីព្រះអាទិត្យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ បានជូនដំណើរប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីការ៉ាតេដូ...
ខេត្តកណ្តាល៖ អាកាសយានដ្ឋាន អន្តរជាតិតេជោ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៣ រូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកកម្រិតពិភពលោក ឆ្នាំ២០២៦ លើកទី៦ “The 6th World Nomad Games 2026 ” ដែលមានរយៈពេល...
The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការទិញ បានកីឡាករអ្នកចាំទីមួយរូបទៀតហើយពីក្លឹបតួគី Fenerbahce។ កីឡាករ Dominik Livakovic បានចូលរួមជាផ្លូវការជាមួយនឹងក្លឹបអេស្បាញ ក្នុងកុងត្រាដែលមានរយៈពេលដល់ទៅ៤ឆ្នាំខណៈដែលកីឡាករមានវ័យ៣១ឆ្នាំទៅហើយក្តី។ កុងត្រាដែលត្រូវគេជឿជាក់ថាមានតម្លៃប្រមាណត្រឹមតែ ២លានផោននឹងអាចរក្សាអ្នកចាំទីរូបនេះទៅដល់ឆ្នាំ២០៣០។ អ្នកចាំទីជើងចាស់សញ្ជាតិក្រូអាតរូបនេះ បានបង្ហាញ ទំរង់លេងយ៉ាងល្អកាលពីព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនៅអាមេរិកកន្លងមកនេះហើយត្រូវបាន Barcelonaមើលឃើញថាអាចជាអ្នកចាំទីដៃទី២...
ឡូសអាន់ជឺឡេស៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់វេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និង Instagram បានដោះស្រាយបណ្តឹងដ៏សំខាន់មួយកាលពីថ្ងៃពុធ ដែលប្តឹងដោយសម្ព័ន្ធភាពនៃរដ្ឋជាច្រេីនរបស់សហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ពីការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការដោះស្រាយដែលបានស្នើឡើងរួមមានការទូទាត់ប្រាក់រហូតដល់ ១៧ ពាន់លានដុល្លារអាមេរិក ដល់រដ្ឋនានាក្នុងរយៈពេល ១០ ឆ្នាំ រដ្ឋកាលីហ្វ័រញ៉ាតែមួយនឹងទទួលបានចន្លោះពី ១,៥ ពាន់លានដុល្លារ ទៅ ២,១...