The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការទិញ បានកីឡាករអ្នកចាំទីមួយរូបទៀតហើយពីក្លឹបតួគី Fenerbahce។
កីឡាករ Dominik Livakovic បានចូលរួមជាផ្លូវការជាមួយនឹងក្លឹបអេស្បាញ ក្នុងកុងត្រាដែលមានរយៈពេលដល់ទៅ៤ឆ្នាំខណៈដែលកីឡាករមានវ័យ៣១ឆ្នាំទៅហើយក្តី។
កុងត្រាដែលត្រូវគេជឿជាក់ថាមានតម្លៃប្រមាណត្រឹមតែ ២លានផោននឹងអាចរក្សាអ្នកចាំទីរូបនេះទៅដល់ឆ្នាំ២០៣០។
អ្នកចាំទីជើងចាស់សញ្ជាតិក្រូអាតរូបនេះ បានបង្ហាញ ទំរង់លេងយ៉ាងល្អកាលពីព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនៅអាមេរិកកន្លងមកនេះហើយត្រូវបាន Barcelona
មើលឃើញថាអាចជាអ្នកចាំទីដៃទី២ ដ៏ល្អបំផុតរបស់ក្រុមនៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
