កីឡា

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Kim Sang Sik បង្កើតប្រវត្តិសាស្ត្រជាមួយបាល់ទាត់វៀតណាម

វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជាមួយនឹងជ័យជម្នះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ASEAN Cup 2026 របស់ពួកគេ វៀតណាមត្រូវបានគ្រងតំណែងជាជើងឯកនៃការប្រកួតបាល់ទាត់លំដាប់កំពូលរបស់អាស៊ីអាគ្នេយ៍ជាលើកទី ៤ បន្ទាប់ពីពានរង្វាន់មុនៗរបស់ពួកគេក្នុងឆ្នាំ ២០០៨, ២០១៨ និង ២០២៤។

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Kim Sang Sik ក៏បានក្លាយជាអ្នកចាត់ការទូទៅដំបូងគេដែលដឹកនាំវៀតណាមឲ្យការពារតំណែងជើងឯក ASEAN Cup ដោយជោគជ័យផងដែរ។  ការស្មើ ២-២ ជាមួយថៃក្នុងជើងទី២នៃវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិ My Dinh កាលពីថ្ងៃទី ២៦ ខែសីហា បានផ្តល់ឲ្យវៀតណាមនូវជ័យជម្នះសរុប ៤-២ ដោយធានាបាននូវពានរង្វាន់ ASEAN Cup របស់ពួកគេ។

កីឡាកររបស់លោក Kim ក៏បានឈ្នះរង្វាន់បុគ្គលទាំងអស់នៃការប្រកួត ។ ខ្សែប្រយុទ្ធ Nguyen Dinh Bac ត្រូវបានដាក់ឈ្មោះជាកីឡាករឆ្នើមនៃការប្រកួតបន្ទាប់ពីស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ផ្តល់ជំនួយ ៣ គ្រាប់ និង២ គ្រាប់ត្រូវបានដាក់ឈ្មោះជាកីឡាករឆ្នើមនៃការប្រកួត។

ស្បែកជើងមាសត្រូវបានចែករម្លែកដោយ Nguyen Dinh Bac និង Nguyen Xuan Son ដែលម្នាក់ៗស៊ុតបញ្ចូលទីបានប្រាំគ្រាប់ ខណៈដែល Patrik Le Giang ត្រូវបានដាក់ឈ្មោះជាអ្នកចាំទីល្អបំផុត។ ក្រោយការប្រកួត លោក Kim បានសរសើរស្មារតីប្រយុទ្ធរបស់កីឡាកររបស់លោក ជាពិសេសសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងសម្ពាធ និងទទួលបានជ័យជម្នះសរុប។

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះបានទទួលស្គាល់ថា វៀតណាមបានប្រឈមមុខនឹងការលំបាកជាច្រើននៅតង់ទី១ ខណៈ ពួកគេផ្តោតការយកចិត្តទុកដាក់លើការការពារកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីថៃបាននាំមុខ កីឡាករបានកែសម្រួលវិធីសាស្រ្តរបស់ពួកគេ និងបានបង្ហាញទម្រង់លេងកាន់តែរឹងមាំនៅតង់ទី២។

នេះគឺជាពានរង្វាន់តំបន់ទី ៤ ដែលលោក Kim បានឈ្នះជាមួយបាល់ទាត់វៀតណាម បន្ទាប់ពីពានរង្វាន់អាស៊ានឆ្នាំ២០២៤ ពានរង្វាន់អាស៊ានអាយុក្រោម២៣ឆ្នាំឆ្នាំ២០២៥ និងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៥។ ជាពិសេស វាក៏ជាលើកដំបូងដែលគាត់បានលើកពានរង្វាន់តំបន់ជាមួយវៀតណាមនៅលើទឹកដីកំណើត ដោយពានរង្វាន់បីលើកមុនៗទាំងអស់សុទ្ធតែទទួលបាននៅក្រៅទឹកដី៕

Most Popular

To Top