ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី ជាង ១០០ និងបុគ្គល ២០ នាក់ស្ថិតក្នុងបញ្ជីខ្មៅ របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្ម
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អាជ្ញាធរសហរដ្ឋអាមេរិកបានពង្រីកការដាក់ទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែនលើប្រទេសរុស្ស៊ី ដោយបន្ថែមជនជាតិរុស្ស៊ីចំនួន ២០នាក់ និងផលិតរថយន្តរុស្ស៊ីជាង ១០០ ចូលក្នុងបញ្ជីខ្មៅដែលបានធ្វើការអាប់ដេតរបស់ខ្លួន។ បញ្ជីចុងក្រោយបានចេញផ្សាយដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ រួមមានក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី AvtoVAZ ក្រុមហ៊ុនMoskvich ក្រុមហ៊ុន GAZ Group ក្រុមហ៊ុន Sollers ក៏ដូចជាក្រុមហ៊ុនផ្លូវរបស់រដ្ឋ Avtodor...