ព័ត៌មានអន្តរជាតិ
តើអ៊ុយក្រែន បាត់បង់រថក្រោះប៉ុន្មានគ្រឿង ចាប់តាំងពីផ្ទុះសង្គ្រាម?
បរទេស៖ ជាមួយនឹងការប៉ុនប៉ងវាយលុកដ៏អស់សង្ឃឹមរបស់ទីក្រុងគៀវ នៅតែជាប់គាំងនៅក្នុងភក់ល្បាប់នៅឡើយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា អ៊ុយក្រែន បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរលើកម្លាំងពលកម្ម និងសម្ភារៈ ក្នុងអំឡុងពេលនៃការវាយលុកដ៏អាក្រក់របស់ទីក្រុងគៀវ។ លោកបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានផ្លាស់ប្តូរយុទ្ធសាស្ត្រដោយលើកឡើងថា “ពួកគេនាំមនុស្សទៅកាន់ជួរមុខក្នុងរថពាសដែក ដោយឲ្យទាហានធ្វើដំណើរថ្មើរជើងវិញ តាមមើលទៅ ពួកគេកំពុងតែរក្សាគ្រឿងបរិក្ខារ ពួកគេខ្លាចបាត់បង់វា ហើយដើរទៅមុខដោយថ្នើរជើង”។ ដូច្នេះ...