ព័ត៌មានអន្តរជាតិ
រុស្ស៊ី បញ្ជាក់ថា ការបញ្ជូនយន្តហោះចម្បាំង Su-27 ធ្វើការស្ទាក់ចាប់ គឺដើម្បីការពារយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ដែលបំពានព្រំដែន
ម៉ូស្គូ ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 ដើម្បីការពារការ រំលោភព្រំដែនរដ្ឋ ដោយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់កងទ័ពអាកាស សហរដ្ឋអាមេរិកពីរគ្រឿង ដែលហោះហើរលើសមុទ្របាល់ទិក ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា យោធាបានការពារ ការរំលោភព្រំដែនណាមួយ ដោយយន្ត ហោះអាមេរិក ហើយ “ការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ី ត្រូវបានអនុវត្តយ៉ាងតឹងរឹង...