កីឡា
Man City ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនកីឡាករ Gvardiol តម្លៃជិត១០០លានផោន
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមេឃខៀវ Man City ម្ចាស់ពានលីគកំពូលអង់គ្លេស រដូវកាលចុងក្រោយនេះបានឈានទៅដល់ការព្រមព្រៀងក្នុងការចុះកុងត្រាយកកីឡាករឆ្នើមម្នាក់របស់ក្លឹប RB Leipzig។ កីឡាករ Josko Gvardiol ដែលបច្ចុប្បន្នកំពុងក្លាយទៅជាគោលដៅរបស់ក្លឹបធំៗ ជាច្រើននោះពេលនេះទំនងជានឹងអាចផ្ទេរទៅចូលរួមជាមួយនឹង Man City ហើយក្រោយការចរចាតម្លៃខ្លួននិងលក្ខខណ្ឌផ្ទាល់របស់កីឡាកររួចរាល់ហើយនោះ។ គេជឿជាក់ថាក្លឹប Leipzig នឹងទាមទារប្រាក់តម្លៃខ្លួនរបស់កីឡាករខ្សែការពារឆ្នើម សញ្ជាតិក្រូអាតរូបនេះរហូតទៅដល់ជិត១០០លានផោននិងធ្វើឲ្យគាត់ស្ថិតនៅក្នុង...