ព័ត៌មានអន្តរជាតិ
មន្ទីរប៉ង់តាហ្គោន៖ ចិន តែងតែបដិសេធការសុំទំនាក់ទំនងពីយោធាអាមេរិក
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់អាមេរិក ម្នាក់កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កន្លងមកមន្ទីរប៉ង់តាហ្គោនតែងតែបានព្យាយាមក្នុងការទំនាក់ទំនង ជាមួយនឹងកងកម្លាំងយោធារបស់ប្រទេសចិន ប៉ុន្តែក៏តែងតែទទួលបានការបដិសេធផងដែរ។ យោងតាមការចេញផ្សាយរបស់ RT ក៏បានលើកឡើងអំពីសំដីរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ដែរថា៖ ជឿជាក់លើសារៈសំខាន់ នៃបណ្តាញទំនាក់ទំនងបើកចំហ ជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ហើយយើងបានព្យាយាមបង្កើតបណ្តាញទំនាក់ទំនង បើកចំហទាំងនោះជាច្រើនមកហើយដែរប៉ុន្មានខែចុងក្រោយនេះ។ លោករដ្ឋមន្ត្រីបន្តទៀតថា៖ ទោះបីជាយ់ាងណាក្តី យើងមានការលំបាកជាច្រើន នៅពេលដែលយើងបានស្នើសុំការហៅទូរស័ព្ទ ការប្រជុំ...