ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ត្រៀមខ្លួនជួយពង្រឹង វិស័យការពារជាតិរបស់ស៊ីរី
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មន្ត្រីយោធាកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធបានសម្តែងការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការពង្រឹងវិស័យការពារជាតិរបស់ប្រទេសស៊ីរី។ លោក Mohammadreza Ashtiani រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ និងលោក Mohammad Baqeri ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានជួបដាច់ដោយឡែកជាមួយលោក Abdel Karim Mahmoud Ibrahim ប្រធានអគ្គសេនាធិការស៊ីរី ដែលកំពុងបំពេញទស្សនកិច្ច...