កីឡា
Real Madrid៖ Cristiano Ronaldo ធ្វើការហ្វឹកហាត់នៅអតីតក្លិប បន្ទាប់ពីចាកចេញ Manchester United
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមCristiano Ronaldo បាននឹងកំពុងប្រើមូលដ្ឋានហ្វឹកហាត់របស់ក្លិបបាល់ទាត់យក្ស Real Madrid ដើម្បីរក្សាកាយសម្បទា បន្ទាប់ពីការធ្លាក់ចេញពីព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup របស់ប្រទេសព័រទុយហ្គាល់។ បន្ទាប់ពីកិច្ចសន្យារបស់លោកនៅ Manchester United ត្រូវបានលុបចោលកាលពីខែមុន កីឡាករ Ronaldo មានសេរីភាពក្នុងការចូលរួមជាមួយក្លិបមួយផ្សេងទៀតនៅថ្ងៃទី ១ ខែមករា។ ក្លិបអារ៉ាប៊ីសាអូឌីត...