បច្ចេកវិទ្យា

World Of Warcraft ក្នុងចំណោមហ្គេមកំពូលៗ ដំណើរការអ៊ីនធើណេត នៅចិនបង្ខំឲ្យអ្នកលេង រាប់លាននាក់ និយាយលា

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កំពូលហ្គេម World Of Warcraft ដែលជាហ្គេមអនឡាញ ដ៏ល្បីបំផុតមួយក្នុងប្រវត្តិសាស្ត្រ ត្រូវបានកំឲ្យដំណើរ ការក្រៅបណ្តាញអ៊ីនធើណេត នៅថ្ងៃនេះក្នុងប្រទេសចិន ។

អ្នកលេងរាប់ លាននាក់ នឹងត្រូវបង្ខំឲ្យនិយាយពាក្យលាគ្នា ដ៏រំជួលចិត្ត ចំពោះតួអង្គដ៏អស្ចារ្យរបស់ពួកគេ ដោយសារការរិះគន់ ជាសាធារណៈ រវាងអ្នកអភិវឌ្ឍន៍ Blizzard និងអ្នកចេញផ្សាយ NetEase នាំមកនូវកិច្ចព្រមព្រៀង រយៈពេល ១៤ ឆ្នាំដល់ទីបញ្ចប់ ។

Warcraft បានចេញផ្សាយ ជាលើកដំបូង នៅអាមេរិកខាងជើងកាលឆ្នាំ ២០០៤ ត្រូវបានផ្តល់ការអនុញ្ញាត ឲ្យចាប់ផ្តើមដំបូងលើទីផ្សារហ្គេម របស់ប្រទេសចិន ដែលមានការរឹតត្បិតដ៏ល្បីល្បាញ កាលពីឆ្នាំ២០០៥ ។ ចាប់តាំងពីឆ្នាំ ២០០៨ មក ចំណងជើងអ្នកលេង ច្រើនរបស់ Blizzard មានម៉ាស៊ីនមេ របស់ខ្លួនគ្រប់គ្រង ក្នុងប្រទេសចិនដោយ NetEase ដែល ដំណើរការកំណែ តាមតម្រូវការ នៃហ្គេមលោកខាងលិច ដ៏ពេញនិយមមួយចំនួនផ្សេងទៀត ដូចជា Minecraft ផងដែរ ។

Blizzard ជាកម្មសិទ្ធិរបស់ Activision Blizzard ដែលជាក្រុមហ៊ុនលេងហ្គេមយក្ស Microsoft កំពុងព្យាយាមទិញ ក្នុងកិច្ចព្រមព្រៀងទិញយក ៦៩ពាន់លានដុល្លារ ហើយដំបូងបានប្រកាសថា កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយ NetEase នឹងបញ្ចប់កាលពីខែវិច្ឆិកា ៕

Most Popular

To Top