កីឡា
គ្រូ Spurs នឹងចូលពេទ្យវះកាត់ ក្រោយមានអាការៈចុកពោះធ្ងន់ធ្ងរ
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur នឹងចូលមន្ទីរពេទ្យដើម្បីវះកាត់ថង់ទឹកប្រមាត់នៅថ្ងៃពុធនេះ ក្រោយពីលោកមានអាការៈចុកពោះធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់ក្លឹប។ ខាងក្លឹបបានចុះផ្សាយថា លោកត្រូវគ្រូពេទ្យរកឃើញថាមានបញ្ហារលាកថង់ទឹកប្រមាត់។ លោកនឹងត្រលប់មកធ្វើការវិញ បន្ទាប់ពីជាសះស្បើយវិញ ប៉ុន្តែ Spurs មិនទាន់បញ្ជាក់ថាត្រលប់មកវិញពេលណានោះទេ។ ប្រកួតបន្ទាប់របស់ក្លឹបមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះគឺប៉ះនឹងក្លឹប Manchester City ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះ។ Spurs ពេលនេះដែរកំពុងតែឈរចំណាត់ថ្នាក់លេខ...