ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ទទួលបានកញ្ចប់ ១,៦ពាន់លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុប
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានប្រកាសថា ប្រទេសអ៊ុយក្រែន នឹងទទួលបានប្រាក់ចំនួន ១,៦ពាន់លានអឺរ៉ូ (ប្រហែល ១,៦២ ពាន់លានដុល្លារអាមេរិក) ពីធនាគារវិនិយោគអឺរ៉ុប (EIB)។ លោក Shmyhal បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “កាលពីម្សិលមិញ ធនាគារវិនិយោគអ៊ឺរ៉ុប បានយល់ព្រមផ្តល់ប្រាក់ចំនួន ១,៦ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន...