បច្ចេកវិទ្យា

ណាសា នឹងចាប់ផ្តើមបេសកកម្ម Artemis I សម្រាប់ការរុករកឋានព្រះច័ន្ទ នៅសប្តាហ៍ក្រោយ

ញូវយ៉ក៖ អង្គការ NASA គ្រោងនឹងចាប់ផ្តើមបេសកកម្ម Artemis I របស់ខ្លួននៅសប្តាហ៍ក្រោយ ដែលជាការសាកល្បងការហោះហើរគ្មានមនុស្សបើក ដែលនឹងផ្តល់មូលដ្ឋានគ្រឹះ ដើម្បីពង្រីកវត្តមានមនុស្សទៅកាន់ឋានព្រះច័ន្ទ និងលើសពីនេះ។  

 យោងតាមអង្គការ NASA បានឱ្យដឹងថា យានអវកាស Orion របស់អង្គការ NASA និងប្រព័ន្ធបង្ហោះយានអវកាស (SLS) នឹងបាញ់បង្ហោះនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ជាលើកដំបូងពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ក្នុងរដ្ឋផ្លរីដា។

 រ៉ុក្កែត និងយានអវកាស បានមកដល់កន្លែងបាញ់បង្ហោះរបស់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីការធ្វើដំណើរជិត ១០ម៉ោង ប្រហែល ៤ម៉ាយ ឬស្មើនឹង(៦,៤គីឡូម៉ែត្រ) ពីអគារសន្និបាតយានយន្ត។

អង្គការ NASA បានបញ្ចប់ការពិនិត្យឡើងវិញ លើការត្រៀមខ្លួនហោះហើរនៃបេសកកម្ម Artemis I កាលពីថ្ងៃចន្ទ ដោយផ្តោតលើការត្រៀមលក្ខណៈរបស់គ្រាប់រ៉ុក្កែត SLS, យានអវកាស Orion និងប្រព័ន្ធលើដី នេះបើយោងតាម ​​NASA៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top