កីឡា
Haaland រកបាន២គ្រាប់ ប្រកួតបើកឆាក តែមិនទាន់សប្បាយចិត្ត
ទីបំផុត Haaland អាចបង្ហាញខ្លួនជាផ្លូវការ ក្នុងការប្រកួតបើកឆាកដំបូង រដូវកាលជូនក្រុមរបស់ខ្លួន ដោយក្នុងនោះគាត់អាចថែមទាំងស៊ុតបញ្ចូលទី បាន២គ្រាប់ម្នាក់ឯងថែមទៀតផង ដែលបានធ្វើឲ្យអ្នកគាំទ្រ ទាំងគ្រូបង្វឹកក្តីមានភាពពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់កីឡាករ។ ប្រើពេលត្រឹមតែ៣៦នាទីដំបូងប៉ុណ្ណោះ នៃការប្រកួត Haaland វ័យ២២ឆ្នាំអាចរកគ្រាប់បាល់ដំបូង នៅក្នុងការប្រកួតជាបាល់ពិន័យ១១ម៉ែត្រ និងបន្ថែម១គ្រាប់ទៀតយ៉ាងអស្ចារ្យ នៅក្នុងពេលវេលាសេសសល់ ក្នុងការប្រកួត១២នាទីទៀត ដែលបញ្ចប់ទៅការប្រកួត Man City យកឈ្នះ...