បច្ចេកវិទ្យា
យោធារុស្ស៊ី សាកល្បងដោយជោគជ័យ លើអាវុធសម្រាប់ប្រឆាំង នឹងយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន
បរទេស៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពដែលធ្លាប់ស្គាល់ ពីកម្មវិធីនេះថា ប្រទេសរុស្ស៊ី បានធ្វើតេស្តដោយជោគជ័យ នូវអាវុធអេឡិចត្រូម៉ាញ៉េទិច Stupor សម្រាប់ប្រើប្រឆាំងនឹង យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន។ ទីភ្នាក់ងារនេះបាននិយាយថា ការសាកល្បងលើទីលាន គឺជាលើកដំបូងសម្រាប់ឧបករណ៍ ប្រឆាំងនឹងសត្រូវពិតប្រាកដ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២...