ព័ត៌មានអន្តរជាតិ
អេស្បាញ រាយការណ៍អំពីការ កើនឡើងកំដៅខ្លាំងបំផុត មិនធ្លាប់មាន ក្នុងខែឧសភា
បរទេស៖ យោងតាមការចេញផ្សយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា នៅតំបន់មួយចំនួន របស់ប្រទេសអេស្បាញ កំពុងទទួលរងនូវការកើនឡើងកំដៅយ៉ាងខ្លាំងក្លា សម្រាប់ក្នុងខែឧសភានេះ ទៅដល់៤០,៣អង្សា។ ប្រភពដដែលបានបន្តទៀតថា គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញនេះដែរ ទីភ្នាក់ងារជាតិកិច្ចការងារអាកាសធាតុឬ AEMET បានព្រមានថាកំដៅដ៏ខ្ពស់ នឹងអាចកើតមានឡើងនៅក្នុងតំបន់ធំៗ ក្នុងប្រទេសចំនួន១៧ផ្សេងទៀត។ ពលរដ្ឋអេស្បាញភាគច្រើន នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសកំពុងទទួលរង នូវផលប៉ះពាល់នេះយ៉ាងខ្លាំង គិតត្រឹមល្ងាចថ្ងៃអាទិត្យ...