សុខភាព និង ផ្លូវភេទ
អត្ថប្រយោជន៍ ៨យ៉ាង នៃការញ៉ាំស៊ុតរាល់ព្រឹក
ស៊ុត ត្រូវបានគេចាត់ទុកជាអាហារពេលព្រឹក ដ៏ពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្សស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការចម្អិនថែមទៀត។ ក្រៅពីមានរសជាតិឆ្ងាញ់ ស៊ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អបំផុតសម្រាប់សុខភាព ហេតុនេះទើបអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យបន្ថែមស៊ុតទៅក្នុងអាហារ ពេលព្រឹកជាប្រចាំ។ រក្សាថាមពលពេញមួយថ្ងៃ នៅពេលអ្នកបរិភោគស៊ុត សម្រាប់អាហារពេលព្រឹក ជំនួសគ្រាប់ធម្មជាតិ ឬសាច់ផ្សេងៗ វាអាចជួយបំពេញថាមពលបានយូរ។ នេះហើយជាចំណុចល្អ ដែលធ្វើឲ្យអ្នកមិនត្រូវការអាហារសម្រន់ ហើយធ្វើឲ្យអ្នកញ៉ាំតិច។...