ព័ត៌មានអន្តរជាតិ
សមាជិកព្រឹទ្ធសភា អាមេរិក ចេញច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន
បរទេស៖សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ នឹងធ្វើការបង្ហាញនូវច្បាប់មួយ ដែលនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើមន្ត្រីរដ្ឋាភិបាលនិងយោធាជាន់ខ្ពស់រុស្ស៊ី ដោយរួមទាំងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងស្ថាប័នធនាគារសំខាន់ៗ ប្រសិនបើទីក្រុងមូស្គូធ្វើការឈ្លានពានលើប្រទេសអ៊ុយក្រែន នេះបើតាមសម្តីសមាជិកព្រឹទ្ធសភា លោក Robert Menendez។ ច្បាប់ដែលស្នើឡើងនោះ រួមទាំងបទបញ្ញត្តិជួយជំរុញបង្កើនសន្តិសុខរបស់ប្រទេសអ៊ុយក្រែន និងលើកទឹកចិត្តសហរដ្ឋអាមេរិក ឲ្យពិចារណាលើវិធានការសមស្របដែលមានទាំងអស់ ដើម្បីធានាបំពង់ទុយោបង្ហូរប្រេងពីរុស្ស៊ីទៅអាល្លឺម៉ង់ Nord Stream 2 ដែលជាឧបករណ៍នៃឥទ្ធិពលអាក្រក់របស់សហព័ន្ធរុស្ស៊ីនោះ មិនត្រូវបានដំណើរការ។...