កីឡា
ក្រុមខេត្តកំពតផ្តួល ក្រុមម្ចាស់មេដាយមាស ច្រើនជំនាន់គ្រង់តំណែងជើងឯក នៃការប្រកួតកីឡាទាញព្រ័ត្រជើងឯក ថ្នាក់ជាតិឆ្នាំនេះ
ភ្នំពេញ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នៅខេត្តកណ្តាលអញ្ជើញចូលរួមពិធីបិកព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការសហព័ន្ធបាននិយាយថា ការប្រកួតនេះមានសមាគនកីឡាទាញព្រ័ត្រចំនួន៩ដែលមានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន១៦ក្រុមដូចជាសមាគនកីឡាទាញព្រ័ត្រខេត្តកែប...