សិល្បៈ និង កម្សាន្ត

លោក Park Seo Joon ដាក់ឲ្យនៅដាច់ពីគេ បន្ទាប់ពីបានធ្វើតេស្ដិ៍វិជ្ជមាន COVID-19 

សេអ៊ូល៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ផលិតកម្ម Awesome ENT របស់លោក Park Seo Joon បានបញ្ជាក់ថា ថ្មីៗនេះតារាសម្តែងរូបនេះបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ប៉ុន្តែមិនជួបប្រទះរោគសញ្ញាសំខាន់ៗ ណាមួយឡើយ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។

យោងតាមទីភ្នាក់ងារនេះថា លោក Park Seo Joon បានឆ្លងកាត់ការធ្វើតេស្តិ៍រកមេរោគ COVID-19 ជាប់លាប់ ដោយប្រើឧបករណ៍ធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង មុនពេលចេញដំណើរ សម្រាប់កាលវិភាគថតនីមួយៗ របស់លោក ហើយកាលពីសប្តាហ៍មុន មុនពេលចេញដំណើរសម្រាប់កាលវិភាគ លោកបានធ្វើតេស្តិ៍វិជ្ជមាន ដោយប្រើឧបករណ៍ធ្វើរោគវិនិច្ឆ័យខ្លួនឯង។ ក្រោយមកនៅថ្ងៃទី ១៩ ខែកុម្ភៈ លទ្ធផលតេស្តិ៍ PCR របស់លោក Park Seo Joon ក៏ត្រឡប់មកវិញជាវិជ្ជមាន។

Awesome ENT ក៏បានធានាថា លោកPark Seo Joon បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 របស់លោកទាំង៣លើក រួមទាំងការចាក់ថ្នាំបង្កើនកម្លាំងផងដែរ បច្ចុប្បន្នលោកមិនមានរោគសញ្ញាអ្វីធំដុំទេ។ លោក Park Seo Joon នឹងត្រូវបានចាកចេញពីការនៅដាច់ដោយឡែកនៅថ្ងៃទី ២៥ ខែកុម្ភៈ៕ ដោយ៖លី ភីលីព

Most Popular

To Top