ព័ត៌មានអន្តរជាតិ
ថៃ អនុម័តកញ្ចប់ថវិកា ជាង៤០០លានដុល្លារ សម្រាប់ការធ្វើទំនើបកម្ម យន្តហោះចម្បាំង
បរទេស៖ មន្ត្រីនាំពាក្យកងទ័ពជើងអាកាសថៃមួយរូប បាននិយាយនៅថ្ងៃពុធនេះថា គណៈរដ្ឋមន្ត្រីថៃ នាពេលថ្មីៗនេះ បានគាំទ្រផែនការទិញយន្តហោះចម្បាំង ៤គ្រឿងបន្ថែមទៀត ចាប់ពីក្នុងឆ្នាំក្រោយទៅ ជាមួយកញ្ចប់ថវិកា ១៣,៨ពាន់លានបាត ស្មើនឹង៤១៣,៦៧លានដុល្លារ។ ការអនុម័តយល់ព្រមលើផែនការនេះ គឺបានកើតមានបន្ទាប់ពីការបង្ហាញ នូវចំណាប់អារម្មណ៍ថ្មីៗនេះ ដោយអគ្គមេបញ្ជាការកងទ័ពអាកាស គឺលោក ក្នុងការទិញយន្តហោះចម្បាំង បំបាំងកាយ F-35 ចំនួន៨គ្រឿង ពីក្រុមហ៊ុនការពារជាតិខ្នាតយក្ស របស់សហរដ្ឋអាមេរិក...