កីឡា
លោក តែម ម៉ឺន៖ វគ្គអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យម ជាការជួបបំពេញចន្លោះខ្វះខាត នៅលើសង្វៀនប្រកួត
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា សិក្ខាកាមជាមន្រ្តីអាជ្ញាកណ្ដាល ចៅក្រមដែលបានរៀនបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យមត្រូវធ្វើការស្ម័គ្រចិត្ត មានឆន្ទៈដោយកម្លាំងចិត្ត កម្លាំងកាយ បញ្ញាស្មារតីរបស់ខ្លួនឲ្យល្អប្រសើរដើម្បីត្រៀមធ្វើជាអាជ្ញាកណ្តាល និងក្រមនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកប្រធានបានលើកឡើងក្នុងឳកាសពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យមរបស់ខ្លួននៅថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទស្តាតចាស់ដោយមានពីសំណាក់រូបលោកជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ...