ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល បញ្ចេញរថក្រោះ វាយប្រហារទៅលើទីតាំងយោធារបស់ក្រុម Hamas នៅព្រំដែន ហ្គាហ្សា
បរទេស៖ នៅថ្ងៃអាទិត្យ វេលាម៉ោងប្រហែល 12:10 នាទីព្រឹក ម៉ោងក្នុងស្រុក កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសលើគោលដៅនានាក្នុងតំបន់ហ្គាហ្សា នៅក្នុងការសងសឹកបន្ទាប់ពីគ្រាប់រ៉ុក្កែតពីរគ្រាប់ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពី កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតកាលពីថ្ងៃអាទិត្យ ចំពេលប្រតិបត្តិការដែលកំពុងដំណើរការ...