កីឡា
Tuchel ពន្យល់ពី ព័ត៌មាន ចចាមអារ៉ាម នៃការចាកចេញរបស់ Ziyech
គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel នៅក្រោយព័ត៌មានចចាមអារ៉ាម អំពីការចាកចេញរបស់កីឡាករHakim Ziyech នាពេលថ្មីៗនេះ លោកបានបញ្ជាក់ថាមិនមានការពិភាក្សាគ្នា ណាមួយអំពីការលក់កីឡាកររូបនេះ ចេញពីក្លឹបឡើយ។ កីឡាករ Ziyech ជាក់ស្តែងត្រូវបានគេមើលឃើញថា បានបិទពេលវេលាដោយក្លឹបមិនសូវទទួលបាន ឱកាសក្នុងការបង្ហាញខ្លួនលេងឲ្យក្រុមបានច្រើនឡើយជាពិសេសជម្រើសដំបូង។ កីឡាករឆ្នើមសញ្ជាតិម៉ារ៉ុករូបនេះ កាលពីរដូវកាលមុនបានបង្ហាញខ្លួនតែ៣៩ដងប៉ុណ្ណោះ ខណៈដែលរដូវកាលនេះក៏បានបង្ហាញខ្លួនត្រឹមតែ១០ដងដែលវាបានធ្វើឲ្យក្លាយទៅជាសំណួរ ជាច្រើនដែលសង្ស័យថាកីឡាករនឹង អាចសម្រេចចិត្តចាកចេញពីក្លឹប៕...