ព័ត៌មានអន្តរជាតិ
អេស្តូនីប្រកាស ធ្វើសមយុទ្ធយោធា និងរាយបន្លាលួស នៅតាមព្រំដែនរុស្ស៊ី
បរទេស៖រដ្ឋាភិបាលអេស្តូនី នៅថ្ងៃពុធនេះ បានកោះហៅទាហានបម្រុងចំនួន១.៧០០នាក់ ដើម្បីឲ្យចូលរួមសមយុទ្ធមិនប្រកាសទុកមុនមួយ ដែលនឹងរួមមានទាំងការធ្វើរបងបន្លាលួស នៅតាមព្រំដែនមានប្រវែង៤០គីឡូម៉ែត្រ ជាប់នឹងប្រទេសរុស្ស៊ី ស្របពេលដែលវិបត្តិអន្តោប្រវេសន៍នៅក្នុងប្រទេសបេឡារុសកើនឡើង។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្តឲ្យជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិក ធ្វើដំណើរចូលមកទឹកដីខ្លួន ហើយជំរុញឲ្យពួកគេរាប់ពាន់នាក់ ធ្វើដំណើរឆ្លងចូលទៅប្រទេសជាសមាជិកសហភាពអឺរ៉ុបនិងអង្គការណាតូ គឺប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដើម្បីជាការសងសឹកចំពោះទណ្ឌកម្ម ដែលបានដាក់រួចហើយលើទីក្រុង Minsk...