សិល្បៈ និង កម្សាន្ត
ស្រីស្អាត ជា ម៉ារី នៅតែក្ដៅចិត្ត ជាមួយអ្នកដឹកនាំសម្ដែងល្បីឈ្មោះ រិទ្ធិ អូមេហ្គា ជំពាក់លុយនាងមិនសង
ភ្នំពេញ៖ តារាសម្ដែងកូនមួយជា ម៉ារី បានបង្ហាញអារម្មណ៍អស់ភាពអត់ធ្មត់ដោយបង្ហោះសារទាំងមួម៉ៅរឿងអ្នកដឹកនាំសម្ដែង MV ល្បីឈ្មោះម្នាក់ឈ្មោះ ឃុន ធារិទ្ធិ ហៅ រិទ្ធិ អូមេហ្គា ដែលបច្ចុប្បន្នមានឈ្មោះជាថៅកែហាងម្នាក់ បានជំពាក់លុយនាងចំនួន៧០០០ដុល្លារតែមិនព្រមសងរហូតនាងផុសរូបនៅលើបណ្ដាញសង្គមដោយប្រើពាក្យពេជន៍ធ្ងន់ៗថា”ងាប់បាត់នៅម៉េចបាត់ឈឹងអីចឹង?”ម៉ារី ថែមទាំងភ្ជាប់សំណេរអមរូបថតលោករិទ្ធិ ដែលនាងធ្លាប់សរសេរបង្ហោះសារនេះតាំងពីដើមខែមករា ឆ្នាំ ២០២២ យ៉ាងដូច្នេះថា ”បងមកជួយដោះស្រាយលុយខ្ញុំផង កុំបាត់ឈឹង ឱ្យគេជួយដោះស្រាយបែបនេះ ខ្ញុំក៏ត្រូវការលុយដែរ...