ព័ត៌មានអន្តរជាតិ
នាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់ជាថ្មី
បរទេស៖នាវាចម្បាំងសហរដ្ឋអាមេរិកមួយរូប នៅថ្ងៃអង្គារនេះ បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ជាផ្នែកនៃអ្វីដែលយោធាសហរដ្ឋអាមេរិក ហៅថា ជាសកម្មភាពតាមប្រក្រតីធម្មតា ប៉ុន្តែតែងតែធ្វើឲ្យប្រទេសចិន ដែលមានរដ្ឋាភិបាលជឿថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កឲ្យមានភាពតានតឹងក្នុងតំបន់នោះ មានការខឹងសម្បារ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាតសមត្ថភាពមីស៊ីល...