ព័ត៌មានអន្តរជាតិ
ការសិក្សាបានព្រមាន៖ជំងឺរាតត្បាតមួយទៀតស្រដៀង Covid-19 អាចនឹងផ្ទុះឡើងក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ
អ៊ីតាលី៖អ្នកវិទ្យាសាស្ត្របានព្រមានថា ជំងឺរាតត្បាតមួយទៀតស្រដៀងនឹងមេរោគ Covid-19 ទំនងជានឹងវាយលុកពិភពលោកក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ ហើយវាអាចនឹងក្លាយជារឿងធម្មតាទៅវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមក្រុមដែលដឹកនាំដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Padua ប្រទេសអ៊ីតាលីបានសិក្សាពីការរីករាលដាលនៃជំងឺនៅជុំវិញពិភពលោកក្នុងរយៈពេល ៤០០ ឆ្នាំកន្លងមកនេះដើម្បីព្យាករណ៍ពីហានិភ័យនាពេលអនាគត។ពួកគេបានរកឃើញថា ស្ថិតិជំងឺរាតត្បាតធ្ងន់ធ្ងរមិនកម្រមានដូចការសន្មតពីមុនទេ ហើយទំនងជាបន្ទាប់នឹងកើតឡើងនៅឆ្នាំ ២០៨០ ។ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា លទ្ធភាពនៃការរាតត្បាតដែលមានផលប៉ះពាល់ប្រហាក់ប្រហែលនឹងមេរោគ Covid-19នៃកម្រិតពិភពលោកស្រដៀងគ្នាគឺប្រហែល ២ភាគរយក្នុងឆ្នាំណាមួយ។ នេះមានន័យថា អ្នកដែលកើតក្នុងឆ្នាំ...