ព័ត៌មានអន្តរជាតិ
ឥណ្ឌាងើបចេញ ពីវិបត្តិសេដ្ឋកិច្ច ក្រោយមើលឃើញ កំណើន០,៤ភាគរយ កាលពីត្រីមាស ចុងក្រោយ
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានគេដឹងថាមានការកើនឡើងបន្តិច គឺប្រមាណជា០,៤ភាគរយ កាលពីត្រីមាសចុងក្រោយឆ្នាំទៅធៀបជាមួយនឹងឆ្នាំ២០១៩។ ប្រភពដដែលបានសរសេរទៀតថា នេះគឺមានន័យថាឥណ្ឌាបានងើបចេញពីវិបត្តិសេដ្ឋកិច្ច ជាលើកដំបូងចាប់តាំងតែពីខ្លួនបានលប់ចោលបម្រាមធ្វើដំណើរ និងបិទព្រំដែនដោយសារតែកូវីដ១៩។ ជាតួលេខចុងក្រោយដែលត្រូវបានគេ មើលឃើញថាមានការធ្លាក់ចុះបន្តិចពីអ្វីដែលការស្ទាបស្ទង់មតិ របស់អ្នកជំនាញនៅ Bloomberg កាលពីលើកមុនដែលបានបញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌានឹងអាចកើនឡើងដល់ទៅ០,៥ភាគរយប៉ុន្តែទោះបីជាយ៉ាងណាតួលេខនេះ គឺអាចសមលម្មឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋ Narendra Modi អាចធ្វើការអបអរសាទរចំពោះកិច្ចការងារ របស់ខ្លួនបានខ្លះដែរ។ វិស័យសំខាន់ៗ...