ប្លែកៗ
ការស្រាវជ្រាវថ្មី៖ រូបភាពសត្វជ្រូកកាល៤៥,៥០០ ឆ្នាំរកឃើញក្នុងរូងភ្នំមួយនៅប្រទេស ឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ៖ការសិក្សាមួយបានអះអាងថា រូបគំនូរអាថ៌កំបាំងនៃសត្វជ្រូកព្រៃមួយគូរនៅលើជញ្ជាំងក្នុងរូងភ្នំរបស់ប្រទេសឥណ្ឌូនេស៊ីមានអាយុកាលតំាងពី ៤៥,៥០០ឆ្នាំមុនប្រហែលជាស្នាដៃសិល្បៈដែលមានអាយុកាលចំណាស់ជាងគេបំផុត នៅលើពិភពលោកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងឥណ្ឌូនេស៊ីបានរកឃើញ ផ្ទាំងគំនូរសត្វជ្រូកព្រៃដែលមានដើមកំណើតនៅលើជញ្ជាំងខាងក្រោយនៃរូងភ្នំលាង Tedongnge ស្ថិតនៅភាគខាងត្បូងនៃកោះ Sulawesi ។ ក្រុមការងារបាននិយាយថា រូបភាពផ្តល់នូវភស្តុតាងដំបូងបំផុតសម្រាប់វត្តមានរបស់មនុស្សសម័យថ្មីកាយវិភាគសាស្ត្រនៅលើកោះSulawesi។ គំនូរទី2នៃសត្វជ្រូកព្រៃមួយប្រភេទមានអាយុកាលប្រហែល ១៣.៥០០ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងរូងភ្នំLeang Balangajia នៅខាងត្បូងខាងត្បូងនៃ Tedongnge ។ ក្រុមនេះបានបន្តថា...