ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នានៅហ្វីលីពីន ស្លាប់ភេវរកម្ម៤នាក់ និងរបួស២នាក់

បរទេស៖ យោងតាមការអះអាង របស់អ្នកនាំពាក្យរបស់យោធា នៃប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ បានឲ្យដឹងថា យោធារបស់ខ្លួនបានប៉ះទង្គិចគ្ នាជាមួយនឹងក្រុមជនសង្ស័យជាភេវរករ នៅភាគខាងត្បូងនៃប្រទេស ហើយជាលទ្ធផលភេវរករ៤នាក់ បាត់បង់ជីវិតខណៈដែលភេវរករ
ចំនួន២នាក់ទទួលរងរបួស។

មេបញ្ជាការ John Paul Baldomar បាននិយាយថា ការវាយប្រហារគ្នា បានកើតឡើងនៅវេលាម៉ោង ប្រមាណជា២ព្រឹកម៉ោង ក្នុងស្រុកកាលពីថ្ងៃអាទិត្យ រវាងកងកម្លាំង និងក្រុមសមាជិកប្រយុទ្ធ របស់ក្រុមអ៊ីស្លាមជ្រុលនិយម BIFF នៅក្នុងតំបន់ដាច់ស្រយាលមួយ ក្បែរនឹងខេត្ត Maguindanao។

លោកបន្តថាបានបញ្ជាក់ថា ក្រុមយោធាបានទទួលបាន សេចក្តីរាយការណ៍ ពីសំណាក់ក្រុមអ្នកភូមិ។ ក្រុម BIFF បានដុតបំផ្លាញផ្ទះអ្នកភូមិអស់ជាច្រើនខ្នង មុនពេលដែលក្រុមយោធា បានធ្វើដំណើរមកដល់។ ការប៉ះទង្គិចគ្នា បានអូសបន្លាយ រហូតដល់មានអ្នកស្លាប់ហើយ BIFF ជាច្រើននាក់ទៀត បាននាំគ្នាដកថយដោយបន្សល់ទុកនូវគ្រាប់បែកដៃ ជាច្រើនគ្រាប់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top