ព័ត៌មានអន្តរជាតិ

ដំរីអាស៊ីនៅសួនសត្វអង់គ្លេស កំពុងជួយបណ្តុះបណ្តាលម៉ាស៊ីនថតកម្ដៅ ក្នុងការស្វែករកសត្វជិតផុតពូជនៅក្នុងព្រៃ

អង់គ្លេស៖ អ្នកចិញ្ចឹមសត្វអង់គ្លេស បានធ្វើការប្រមូលដំរីធំជាងគេបំផុត នៅលើពិភពលោក ដើម្បីជួយពួកគេផ្នែកបណ្តុះបណ្តាល ម៉ាស៊ីនថតកម្ដៅ ដើម្បីស្វែងរកប្រទេសសត្វជិតផុតពូជ រស់នៅក្នុងព្រៃនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រហូតមកដល់ពេលនេះ កាមេរ៉ាបានថតដំរីជាង ៣0,000 ក្បាលនៅសួនសត្វWhipsnade ក្នុងទីក្រុង Bedfordshire ដែលដឹកនាំ ដោយសមាគមសត្វវិទ្យានៃទីក្រុងឡុង (ZSL) ។ បច្ចេកវិទ្យានេះ អាចរកឃើញសត្វដំរីអាស៊ី របស់សួនសត្វ ២៤ ម៉ោងក្នុងមួយថ្ងៃ សូម្បីតែក្នុងភាពងងឹតទាំងស្រុង ដោយសម្គាល់ហត្ថលេខាកម្ដៅរបស់ពួកវា។

នៅពេលដាក់កាមេរ៉ា នៅក្នុងព្រៃវានឹងបញ្ជាក់យ៉ាងច្បាស់ អំពីវត្តមានរបស់សត្វដំរី ហើយផ្ញើសារទៅសហគមន៍មូលដ្ឋាន ឬក្រុមឆ្លើយតប។ នេះនឹងឲ្យពួកគេដឹងច្បាស់ថា តើសត្វដំរីនៅឯណា ហើយជួយជៀសវាងស្ថានភាព ជម្លោះរវាងមនុស្ស និងសត្វជិតផុតពូជ និងជួយការអភិរក្សផងដែរ។

យោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF)ថា ការប៉ះទង្គិចគ្នារវាងដំរី និងមនុស្សបង្កការគំរាមកំហែង យ៉ាងខ្លាំងដល់អត្ថិភាព ជាបន្តរបស់ពួកគេ។ លោកAlasdair Davies អ្នកជំនាញបច្ចេកវិទ្យាអភិរក្ស នៃសមាគមសត្វវិទ្យា នៃទីក្រុងឡុង (ZSL)បានប្រាប់ BBC ថា វាអាចរកឃើញដំរី នៅចម្ងាយជាក់លាក់មួយ ។ យើងចង់យកវាទៅក្នុងទីវាល ឥឡូវហើយដាក់វាទៅក្នុងព្រៃ ដែលជួយសត្វព្រៃ និងសហគមន៍រស់នៅក្បែរគ្នា។

ដំរីអាស៊ី (Elephas maximus) ត្រូវបានចាត់ថ្នាក់ថា ជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ZSL បាននិយាយថា វាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង នៅក្នុងព្រៃ ដោយសារតែការបំផ្លាញទីជម្រក តាមរយៈកំណើនចំនួនមនុស្ស៕ ដោយ៖លី ភីលីព

Most Popular

To Top