ព័ត៌មានអន្តរជាតិ

អាមេរិកនិងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធគ្រប់គ្រងវិបត្តិ

បរទេស៖ យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានមួយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការហ្វឹកហាត់ ដល់បុគ្គលិកផ្នែកគ្រប់គ្រងវិបត្តិ នៅមុនសមយុទ្ធយោធាដែលគ្រោងទុក ប៉ុន្តែសមយុទ្ធចម្បង អាចនឹងត្រូវពន្យារពេល ដោយសារតែការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។

កាសែត News 1 បានរាយការណ៍ថា ការហ្វឹកហាត់ដល់បុគ្គលិក ផ្នែកគ្រប់គ្រងវិបត្តិនោះ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ ដើម្បីសមធ្វើការឆ្លើយតបរួមគ្នាមួយ ចំពោះស្ថានភាពអាសន្ននានា ដែលរួមមាន ទាំងការវាយប្រហារភេរវកម្មជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំមិញ នៅក្នុងអំឡុងការរាតត្បាត ឆ្លងជម្ងឺកូវីដ១៩ដំបូង ភាគីទាំងពីរ បានលុបចោលសមយុទ្ធខែមីនា។ គម្រោងកំពុងតែដំណើរការ ជាមួយការបន្តធ្វើសមយុទ្ធទាំងនោះឡើងវិញ ដែលមានផ្នែកជាច្រើន ត្រូវបានផ្អាក កាត់បន្ថយ ឬក៏ពន្យារពេល ស្របពេលស្ថិតក្នុងដំណាក់កាល ពាក់ព័ន្ធជាមួយកូរ៉េខាងជើង។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍ នៅសន្និសីទកាសែតមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ការហ្វឹកហាត់នឹងត្រូវបានធ្វើឡើង ដើម្បីរក្សាកម្រិតខ្ពស់ នៃការត្រៀមលក្ខណៈជាស្រេច ស្របពេល មានសញ្ញាអភិវឌ្ឍន៍អាវុធកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top