បច្ចេកវិទ្យា
ការអាប់ដេតលើកទី១៖អ្នករិះគន់ Facebook ចាប់ផ្តើមធ្វើគូប្រជែងនឹងក្រុមប្រឹក្សា ភិបាលត្រួតពិនិត្យ
សេនហ្វ្រេនស៊ីស្កូ៖ក្រុមអ្នករិះគន់របស់ក្រុមហ៊ុន Facebook រួមទាំងអ្នករៀបចំធ្វើពហិការផ្សាយពាណិជ្ជកម្មប្រឆាំងនឹងក្រុមហ៊ុន ដោយពួកគេបានចាប់ផ្តើមក្រុមប្រឹក្សា ត្រួតពិនិត្យផ្ទាល់របស់ពួកគេដើម្បីពិនិត្យមើល ការអនុវត្តកម្រិតមាតិការបស់ក្រុមហ៊ុនយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ ការដាក់ឲ្យដំណើរការនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យសិទ្ធិរបស់ Facebook បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែតុលាដែលជិតមួយឆ្នាំ បន្ទាប់ពីការគ្រោងទុក។ក្រុមថ្មីចាត់ទុកខ្លួនឯងថា ជាក្រុមប្រឹក្សាភិបាលគ្រប់គ្រង Facebook ពិតប្រាកដរាប់ក្នុងចំណោមសមាជិកដំបូងរបស់ខ្លួនជាប្រធានក្រុមសិទ្ធិស៊ីវិលសហរដ្ឋអាមេរិកចំនួន ៣ រូបអតីតប្រធាន អេស្តូនី និងជាអតីតប្រធានសុចរិតភាពនៃការបោះឆ្នោតនៅ Facebook ។...