សុខភាព និង ផ្លូវភេទ
ការសិក្សា៖ ឥទ្ធិពលនៃការគេង ធ្វើឲ្យខួរក្បាល របស់កុមារផ្លាស់ប្តូរភ្លាមៗ ពីការរៀនសូត្រ និងការចងចាំដល់ការថែរក្សា
អាមេរិក៖ ការសិក្សាមួយ បានរកឃើញថា នៅពេលដែលកូនៗ ទទួលបានផលដំណេកយ៉ាងស្កប់ស្កល់ ធ្វើឲ្យខួរក្បាលរបស់ពួកគេ មានការផ្លាស់ប្តូរភ្លាមៗ ពីការគាំទ្រដល់ការចងចាំ ការរៀនសូត្រទៅការថែរក្សា និងជួសជុលឡើងវិញ នូវចំណុចសំខាន់មួយចំនួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញអាមេរិក បានរកឃើញថា ការផ្លាស់ប្តូរមុខងារកើតឡើង នៅអាយុប្រហែល២ឆ្នាំកន្លះ ជាពេលវេលា ដែលការផ្លាស់ប្តូរខួរក្បាលធំៗជាច្រើន ត្រូវបានគេដឹងថា កើតឡើងពីមុន។ សត្វភាគច្រើនត្រូវការគេង...