ព្រឹត្តិការណ៍
អាមេរិកសម្លាប់ ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ ក្នុងការវាយប្រហារ តាមអាកាស នៅទីក្រុងបាដាដ
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ តាមអាកាស កាលពីថ្ងៃព្រហស្បតិ៍ នៅជិតអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាដាដ សម្លាប់មេបញ្ជាការ កងកម្លាំងយោធាជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “តាមការណែនាំ របស់លោកប្រធានាធិបតី យោធាសហរដ្ឋអាមេរិក បានធ្វើការសកម្មភាពការពារ យ៉ាងឥតរារែក ក្នុងការការពារបុគ្គលិក សហរដ្ឋអាមេរិកនៅបរទេស...