Event

ចូលឆ្នាំថ្មីភ្លាម អ្នកឈ្នះរងា្វន់ រថយន្តទំនើបម៉ាក Porsche 2020 ដំបូងគេបង្អស់ពី ស្រាបៀរកម្ពុជា បង្ហាញមុខភ្លែតតែម្តង

ភ្នំពេញ៖ រាត្រីឆ្លងឆ្នាំចប់ភ្លាម អ្នកឈ្នះរង្វាន់ទាំងតូចទាំងធំ ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា បានទំនាក់ទំនងមកប្តូរង្វាន់ ជាមួយក្រុមហ៊ុន ញាប់ ដូចម៉ាស៊ីនដេរ ហើយក្នុងចំណោមរង្វាន់ ទាំងអស់នោះគឺមានរង្វាន់ធំជាង គេបំផុត មួយដែលអតិថិជន ភាគច្រើនប្រាថ្នាចង់បានគឺ រង្វាន់រថយន្តទំនើប អាឡឺម៉ង់ម៉ាក Porsche Macan 2020 ដែលអ្នកឈ្នះរង្វាន់នេះដំបូងគេបំផុត បានបង្ហាញមុខហើយ គឺអតិថិជនស្នាក់ នៅក្នុងសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ណុយ សុខណេម អាយុ ២៦ ឆ្នាំ ដើមកំណើតមក ពីកំពង់ឆ្នាំងបានផ្លាស់ទី មកស្នាក់នៅ រាជធានីភ្នំពេញជាមួយ ប្រពន្ធនិងកូនតូចមួយ ដោយសព្វថ្ងៃបម្រើការងារជា បុគ្គលិកក្រុមហ៊ុន កាត់ដេរសម្លៀកបំពាក់មួយកន្លែង ហើយនៅ យប់ថ្ងៃឆ្លងឆ្នាំសកលបានតេមកភ្នាក់ងារទទួលបើក រង្វាន់ក្រុមហ៊ុនស្រាបៀរកម្ពុជាទាំង យប់តែម្តងតាមរយៈលេខ 067 902 902 ដើម្បីធ្វើការណាត់ជួបប្តូររង្វាន់ឡាន ទំនើបខាងលើហើយ ក្រុមការងារបានទំនាក់ទំនងទៅវិញ នៅព្រឹកបន្ទាប់តែម្តង។

លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបរាប់ថា « នាងខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ នៅពេលដែលទទួលបាន ដំណឹងដ៏គួរអោយរំភើបមួយនេះ ព្រោះយើងបានទន្ទឹងរង់ចាំមើលថា នរណា ដែលជាអ្នកឈ្នះរង្វាន់ធំជាងគេបំផុត នេះមុនគេបង្អស់ ក្នុងប្រទេសកម្ពុជា តាំងពីថ្ងៃដែលរង្វាន់រថយន្តទំនើប អាឡឺម៉ង់ម៉ាក Porsche 2020 ទាំង ១២ គ្រឿងនេះបានបញ្ចេញ នៅលើទីផ្សារ ស្របពេលដែលយើងបានសម្ពោធ រូបរាងថ្មីកំប៉ុងស្រាបៀរកម្ពុជាម្លេះ»។

លោកស្រីក៏បាន ចូលរួមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ដំបូងបំផុតខាងលើនេះផងដែរ ហើយ ពេលនេះក្រុមហ៊ុនក៏បាន ទទួលក្រវិលកំប៉ុង និង រៀបចំឯកសារដើម្បី ប្តូររង្វាន់ជូនទៅដល់ អតិថិជនខាងលើលោក ណុយ សុខណេម រួចរាល់ហើយដែរ នៅឡើយរង់ចាំតែ ពិធីប្រគល់រង្វាន់ដែលនឹងកើតឡើងក្នុង ពេលឆាប់ៗនេះតែប៉ុណ្ណោះ៕

ពិសាដោយការ ទទួលខុសត្រូវ!

Most Popular

To Top