បច្ចេកវិទ្យា
អ្នកវិទ្យាសាស្ត្រ កំណត់ការផ្ទុះ នៃទឹកកកសមុទ្រ អង់តាក់ទិកអាច បណ្តាលឲ្យពិភពលោកធ្លាក់ចូលក្នុងយុគ ទឹកកកកាល ពី ២,៥ លានឆ្នាំមុន
អង់តាក់ទិក៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា នាយុគសម័យទឹកកក នៅលើពិភពលោកប្រហែលជាបណ្តាល មកពីទឹកកកសមុទ្របង្កើតជា គម្របមួយនៅលើមហាសមុទ្រ និងរារាំងការផ្លាស់ប្តូរកាបូនឌីអុកស៊ីត របស់វាជាមួយនឹងបរិយាកាស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កាបូនឌីអុកស៊ីត តិចជាងនៅក្នុងបរិយាកាស បានបណ្តាលឲ្យមានឥទ្ធិពល ផ្ទះកញ្ចក់បញ្ច្រាសដែលបណ្តាល ឲ្យភពផែនដីចុះត្រជាក់ ហើយអ្នកជំនាញជឿថា ទឹកកកព័ទ្ធជុំវិញវាលខ្សាច់ដែលធ្វើ កកអាចបណ្តាលស្ថិតនៅក្នុង យុកសម័យទឹកកក កាលពី ២,៥ លានឆ្នាំមុន។ យុគទឹកកកមើលទៅមិនទំនងទេ...