ព្រឹត្តិការណ៍
ប្រធានាធិបតី ពូទីន៖ រុស្ស៊ីនឹងបង្កើនសក្តានុពលការពារ ហើយនឹងដាក់ពង្រាយសព្វាវុធទំនើបៗក្នុងកាតព្វកិច្ចប្រយុទ្ធ
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាក់កាលពីខែតុលាថា “ មូលហេតុពិត” ដែលជំរុញឱ្យអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា INF គឺការស្តារឡើងវិញនូវសក្តានុពលការពារជាតិរបស់ប្រទេសរុស្ស៊ី, អំណាចកំពុងកើនឡើងរបស់ចិន និងការពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន បានបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងបង្កើនសក្តានុពលផ្នែកការពារជាតិរបស់ខ្លួន...