សិល្បៈ និង កម្សាន្ត
គួរស្លៀកពាក់ បែបណាដើម្បី ឲ្យសក្តិសមនឹងរូបរាង?
មិនត្រឹមតែ តារាម៉ូដែល សិល្បៈករ និងតារាចំរៀងនៅលើគ្របទស្សនាវដ្តីផ្សេងៗនោះទេ ស្ត្រីទាំងឡាយនៅលើលោកនេះសុទ្ធតែមានភាពស្រស់ស្អាតដូចគ្នា។ ហេតុផលមួយដែលស្ត្រីទាំងអស់មានសម្រស់ស្រស់ស្អាតដូចគ្នា គឺដោយសារ តែពួកគេទាំងអស់នោះមានរូបរាងនឹងទំហំខុសគ្នា។ នៅលើលោកនេះគ្នានស្ត្រីណាម្នាក់មានរូបរាងដូចគ្នាទាំងអស់នោះទេ ស្រី្តម្នាក់ៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួន។ដោយសារតែមូលហេតុនេះហើយទើប ស្ត្រីភាគច្រើន ចង់ឲ្យអ្នកដទៃមើលមកថាខ្លួនគេមានភាពស្រស់ស្អាតដាច់គេ។វិធីដែលអាចជួយឲ្យអ្នកមានភាពស្រស់ស្អាតបាននោះ គឺ ត្រូវស្លៀកពាក់ឲ្យសិក្តសម នឹងដងខ្លួនរបស់អ្នក។រាងមូល ១ ត្រូវរកទិញអាវ ដែលសិក្តសមនឹងអ្នកនៅកន្លែងដើមទ្រូង។ ជឿជាក់ថា ពេលដែលអ្នកពាក់ទៅ មិនរលុងពេក បន្ទាប់មកជ្រើសរើសរើសអាវក្រៅដែល...