កីឡា
លោក វ៉ាត់ ចំរើន៖ ទិវាកីឡាអាស៊ានធ្វើឡើងប្រជាជនក្នុងសហគមន៍អាស៊ាន ចូលរួមលេងកីឡាគ្រប់ប្រភេទ
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការរៀបចំទិវាកីឡាអាស៊ាននាពេលនេះ គឺជាការបំផុសឲ្យប្រជាជនកម្ពុជាក៏ដូចប្រជាជនក្នុងសហគមន៍អាស៊ានទាំងមូលចូលរួមលេងកីឡាគ្រប់ប្រភេទ ដើម្បីលើកកម្ពស់សុខភាពប្រជាជន រឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងគ្នា និងលើកកម្ពស់វិស័យកីឡារដ្ឋសមាជិកអាស៊ានផងដែរ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...